khmer eng
  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានបន្តកិច្ចប្រជុំបណ្ដាញក្រមសីលធម៌សភា APF នៅវិមានព្រឹទ្ធសភា លុចសំបួរ នៃសាធារណរដ្ឋបារាំង
     
    ចែករំលែក ៖

    នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំអគារ៤៦ វិមានព្រឹទ្ធសភា លុចសំបួរ នៃសាធារណរដ្ឋបារាំង បណ្ដាញក្រមសីលធម៌សភា APF បានបន្តកិច្ចប្រជុំក្រោមអធិបតីភាពលោកស្រី Ariane MINOLET ប្រធានបណ្តាញក្រមសីលធម៌ APF និង លោក Christophe PALLEZ ជាអនុប្រធាន។

    អង្គ ប្រជុំ បាន លើក យកប្រធាន បទ ចំនួនពីរ មកពិភាក្សា “ទំនាស់ ផលប្រយោជន៍” និង “បទ បញ្ជា ផ្ទៃ ក្នុង បន្ទាប់ ពី ទទួល បាន អាណត្តិ”។

    ក្នុងឱកាសនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រ ធាន គណៈ កម្មការ ក្រម សីលធម៌ សភា
    នៃ ព្រឹទ្ធសភា កម្ពុជា បាន ធ្វើ បទបង្ហាញ ស្តីអំពី បទ បញ្ជា ផ្ទៃ ក្នុង របស់ ព្រឹទ្ធសភា កកម្ពុជា ដំណើរ ការ ក្រម សីលធម៌ ព្រឹទ្ធសភា កកម្ពុជា និង រចនា សម្ព័ន្ធ គណៈ កម្មការ ក្រម សីលធម៌ ព្រឹទ្ធសភា។ មាន វាគ្មិន ច្រើន នាក់ ទៀត បាន ចូលរួម ធ្វើ បបទបង្ហាញ ជជែកដេញដោល ផ្តល់មតិអន្តរាគមន៍ និងផ្តល់ យោបល់កែលម្អផងដែរ ក្នុង នោះ រួមមានលោក Mario Dion ប្រធាន គណៈ កម្មការ ក្រម សីលធម៌ និង ទំនាស់ផលប្រយោន៍នៃប្រទេសកាណាដា, លោក Philipper POIRIER អាសនៈ សិក្សា ស្រាវជ្រាវ កិច្ច ការ សភា នៃសាកលវិទ្យាល័យលុចសំបួរ និង មានមតិអន្តរាគមន៍ពីវាគ្មិនជាច្រើននាក់ទៀត។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក